នារសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តបានប្រគល់កុំព្យូទ័រ(Laptop) ចំនួន ១៥គ្រឿង ជូនដល់ឃុំ សង្កាត់ចំនួន១៥ ដំណាក់កាលទី១ ក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់កត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យា(SARMIS).